ប្រព័ន្ធជំនួយគាំទ្ររបស់មូលនិធិជប៉ុន

មូលនិធិជប៉ុនដែលជាអ្នករៀបចំការប្រលងJFT-Basic មិនត្រឹមតែបង្កើតនិងអនុវត្តការប្រលងប៉ុណ្ណោះទេ គឺក៏ផ្តល់ជំនួយគាំទ្រយ៉ាងទូលំទូលាយដើម្បីឲ្យអ្នកសិក្សាភាសាជប៉ុនអាចបង្កើនសមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការរស់នៅនិងបម្រើការងារផងដែរ។

ការអភិវឌ្ឍនិងផ្សព្វផ្សាយនូវJF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុន និងឯកសារសិក្សាជាដើម

ការអភិវឌ្ឍនិងផ្សព្វផ្សាយនូវJF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុន និងឯកសារសិក្សាជាដើម មូលនិធិជប៉ុនបានបង្កើត "JF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុនExternal link" ដែលពណ៌នាពីសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាជប៉ុនកម្រិតមូលដ្ឋានដែលចាំបាច់សម្រាប់ជនបរទេសដែលភាសាជប៉ុនមិនមែនជាភាសាកំណើតឧទាហរណ៍ដូចជានៅពេលមកប្រទេសជប៉ុនដោយសិទ្ធិស្នាក់នៅ"សញ្ញាប័ត្រជំនាញ"ជាដើម នៅក្នុងស្ថានភាពនៃការរស់នៅប្រទេសជប៉ុន ដោយប្រើប្រាស់ឃ្លាCan-do(ទម្រង់បង្ហាញសមត្ថភាពបំពេញកិច្ចការ "អាចធ្វើ...") នៅឆ្នាំ2019។ ម្យ៉ាងទៀត ឯកសារសិក្សាភាសាជប៉ុនដែលកំណត់យក "JF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុនExternal link" នេះ ជាគោលដៅនៃការសិក្សា គឺ​ "អ៊ិរ៉ុដុរិ ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុនExternal link" ។ ដោយសារតែឯកសារនេះអាចជួយឲ្យបង្កើនសមត្ថភាពភាសាជប៉ុនបែបអនុវត្តបានដោយស្ថិរភាពតាមរយៈការហ្វឹកហាត់ការស្តាប់និងសន្ទនាដែលប្រើឯកសារជាសំឡេង និងការហ្វឹកហាត់ការអានដែលប្រើឯកសារស្រដៀងគ្នានឹងរបស់ពិតជាដើម ហេតុនេះវាអាចប្រើប្រាស់បានយ៉ាងទូលំទូលាយសម្រាប់ទាំងការរៀនត្រៀមប្រលងJFT-Basic និងលោកអ្នកដែលសិក្សាភាសាជប៉ុនពីកម្រិតទើបចាប់ផ្តើមដល់កម្រិតដំបូង។

ការបណ្តុះបណ្តាលចំពោះគ្រូភាសាជប៉ុនដែលបង្រៀននៅទីតាំងផ្ទាល់

ដើម្បីគាំទ្រគម្រោងការអប់រំភាសាជប៉ុនដែលអនុវត្តចំពោះអ្នកដែលមកប្រទេសជប៉ុនដោយប្រើរបបសមត្ថភាពជំនាញជាក់លាក់ មូលនិធិជប៉ុនកំពុងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនភាសាជប៉ុននៅទីតាំងផ្ទាល់ចំពោះគ្រូភាសាជប៉ុនរបស់គ្រឹះស្ថានឬស្ថាប័នដែលធ្វើការអប់រំភាសាជប៉ុននេះ។

ម្យ៉ាងទៀតក៏ធ្វើការអញ្ជើញគ្រូភាសាជប៉ុនរបស់គ្រឹះស្ថានឬស្ថាប័ននោះមកប្រទេសជប៉ុនដើម្បីធ្វើការ "បណ្តុះបណ្តាលវិធីសាស្ត្របង្រៀនភាសាជប៉ុនសម្រាប់អ្នកមានបំណងមកប្រទេសជប៉ុនតាមរយៈរបបសមត្ថភាពជំនាញជាក់លាក់External link" ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងលើវិធីសាស្ត្របង្រៀនដែលកំណត់គោលដៅជាJFស្តង់ដារការអប់រំភាសាជប៉ុននិងការបំពេញកិច្ចការ ព្រមទាំងដើម្បីលើកកម្ពស់សមត្ថភាពអប់រំភាសាជប៉ុនដែលចាំបាច់សម្រាប់ការរស់នៅនិងបម្រើការងារ។

ជំនួយគាំទ្រសកម្មភាពទៅកាន់គ្រឹះស្ថានអប់រំភាសាជប៉ុននៅទីតាំងផ្ទាល់

ដើម្បីផ្តល់ជំនួយគាំទ្រទីកន្លែងសិក្សាភាសាជប៉ុនដែលចាំបាច់ដើម្បីការរស់នៅនិងបម្រើការងារ មូលនិធិជប៉ុនកំពុងធ្វើការផ្តល់ជំនួយគាំទ្រសកម្មភាពទៅកាន់គ្រឹះស្ថានអប់រំភាសាជប៉ុន។

យើងបញ្ជូនអ្នកឯកទេសភាសាជប៉ុននិងអ្នកសម្របសម្រួលភាសាជប៉ុនសម្រាប់ការរស់នៅ ទៅកាន់ប្រទេសជាគោលដៅដើម្បីធ្វើការណែនាំនិងពន្យល់អំពីJFT-Basic អនុវត្តសិក្ខាសាលាដែលប្រើប្រាស់ឯកសារសិក្សាភាសាជប៉ុនដែលមូលនិធិជប៉ុនបង្កើត និងត្រួតពិនិត្យជាដើមនូវគ្រឹះស្ថានដែលជាគោលដៅនៃការផ្តល់ជំនួយគាំទ្រ។

ម្យ៉ាងទៀត យើងក៏ផ្តល់ការឧបត្ថម្ភទៅកាន់គ្រឹះស្ថានអប់រំភាសាជប៉ុនដែលមានទីតាំងនៅបរទេសផងដែរ។ ចំពោះការឧបត្ថម្ភនៅប្រទេសម៉ុងហ្គោលនិងនេប៉ាល់ សូមសាកសួរព័ត៌មានទៅកាន់នាយកដ្ឋានគម្រោងភាសាជប៉ុនទី2 នៃមូលនិធិជប៉ុន ហើយចំពោះការឧបត្ថម្ភនៅប្រទេសក្រៅពីនេះ សូមសាកសួរព័ត៌មានទៅកាន់ការិយាល័យនៅបរទេស។

Back to top