អំពីJFT-Basic

1. គោលបំណងនៃការប្រលង

ការប្រឡង​ភាសាជប៉ុន​មូលដ្ឋាន​របស់​មូលនិធិ​ជប៉ុន (Japan Foundation Test for Basic Japanese ហៅកាត់ថា JFT-Basic) គឺជា​ការប្រឡង​មួយ​ដែល​ត្រូវ​បានធ្វើ​ឡើងដើម្បីវាស់ស្ទង់​សមត្ថភាព​ភាសាជប៉ុន​ដែល​ចាំបាច់​សម្រាប់​ការប្រាស្រ័យទាក់ទង​ក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ជាចម្បងសម្រាប់​ជនបរទេស​ដែល​មក​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

ការប្រឡងនេះក៏ត្រូវបានប្រើដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពភាសាជប៉ុនដែលចាំបាច់ដើម្បីទទួលបាននូវលក្ខណៈសម្បត្តិនៃការស្នាក់នៅ "ពលករជំនាញជាក់លាក់លេខ1Open in new windowការធ្វើការដើម្បីអភិវឌ្ឍជំនាញOpen in new window"។

2. គោលដៅនៃការប្រលង

ការប្រលងនេះគឺសម្រាប់ជនបរទេសដែលមិនប្រើភាសាជប៉ុនជាភាសាកំណើត។ នៅក្នុងនោះផងដែរ ជាចម្បងគឺសម្រាប់ជនបរទេសដែលមកធ្វើការនៅប្រទេសជប៉ុន ។

3. បែបផែននៃការប្រលង

ការប្រលងនេះធ្វើឡើងតាមវិធីសាស្ត្រប្រលងតាមកុំព្យូទ័រ (CBT: Computer Based Testing)។ ការប្រលងគឺត្រូវធ្វើតាមមណ្ឌលប្រលងនៅប្រទេសនីមួយៗដោយប្រើកុំព្យូទ័រសម្រាប់មើលនិងឆ្លើយសំណួរ ។ នៅតុប្រលង បេក្ខជនត្រូវ ឆ្លើយនូវសំណួរដែលមានបង្ហាញនៅលើអេក្រង់កុំព្យូទ័រហើយប្រលងស្ដាប់ដោយប្រើ កាសត្រចៀក។

លេខលំហាត់ ឈ្មោះផ្នែក ឈ្មោះលំហាត់ ពេលវេលានៅសល់ ឈ្មោះអ្នកប្រលង ពណ៌ប្រផេះ: ឆ្លើយរួចរាល់ ពណ៌បៃតង : កំពុងឆ្លើយ ពណ៌បៃតង: មិនទាន់ឆ្លើយ ទង់: ត្រូវពិនិត្យឡើងវិញ កន្លែងពិនិត្យចម្លើយ បន្ទាត់ រំកិល ផ្នែក ទីកន្លែងជ្រើសរើសសម្រាប់សំណួរប្រលង និងជ្រើសរើសចម្លើយ កន្លែងផ្លាស់ប្តូរសំណួរទៅមុខក្រោយ កន្លែងពិនិត្យចម្លើយ
រូបភាពទី១ រូបអេក្រង់របស់CBT

សំណួរនៃការប្រលងព្រមទាំងជម្រើសចម្លើយនឹងត្រូវបានបង្ហាញនៅផ្នែកកណ្តាលនៃអេក្រង់កុំព្យូទ័រ។ ម្យ៉ាងទៀត ផ្នែកដែលនៅជុំវិញអេក្រង់នឹងបង្ហាញពី ឈ្មោះផ្នែក ឈ្មោះលំហាត់ ពេលវេលានៅសល់ និងស្ថានភាពចម្លើយជាដើម។

នៅពេលចុចប៊ូតុង សំឡេងនឹងបន្លឺឡើង ហើយអ្នកអាចស្តាប់បានដល់2ដង។ លំហាត់ត្រូវបានបង្ហាញជាភាសាអង់គ្លេស សូមឆ្លើយដោយចុចទៅលើផ្ទាំងចម្លើយ។ ពេលជ្រើសរើសចម្លើយរួច ផ្ទាំងចម្លើយនឹងប្តូរពណ៌។
រូបភាពទី២ រូបភាពអេក្រង់នៃលំហាត់
នៅពេលចុចប៊ូតុងYour Language លំហាត់នឹងបង្ហាញជាភាសារបស់អ្នក។ បន្ទាប់មកឆ្លើយនៅសំណួរដោយការយល់ទៅតាមស្ថានភាពនិងបរិបទ។
រូបភាពទី៣ សំណួរនឹងមាន បង្ហាញឡើងជាភាសារបស់អ្នក

ក្នុងការប្រលងនេះ លំហាត់នឹងបង្ហាញជាភាសាអង់គ្លេសប៉ុន្តែនៅពេលចុចប៊ូតុងYour Language អ្នកនឹងអាចអានលំហាត់ជាភាសាជាតិរបស់អ្នក*បាន។**
សូមអានសំណួរហើយស្វែងយល់ពីប្រធានបទនិងស្ថានភាពដែលគេបានសួរ រួចឆ្លើយទៅនឹងសំណួរ។ ចំពោះការប្រលងស្តាប់ នៅពេលចុចប៊ូតុងចាក់ស្ដាប់ សំឡេងនឹងបន្លឺឡើង ហើយអ្នកអាចស្តាប់បានរហូតដល់2ដង។ នៅពេលឆ្លើយ សូមចុចនៅលើផ្ទាំងជ្រើសរើស។ បើជ្រើសរើសហើយ ផ្ទាំងដែលជ្រើសរើសនឹងប្តូរពណ៌។
*ភាសាជាតិ» តាមប្រទេសនីមួយៗគឺមានដូចខាងក្រោម៖
Your Language 1: ភាសាអង់គ្លេស ភាសាចិន ភាសាឥណ្ឌូនេស៊ី ភាសាខ្មែរ ភាសាម៉ុងហ្គោល ភាសាភូមា ភាសានេប៉ាល់ ភាសាថៃ ភាសាវៀតណាម
Your Language 2: ភាសាអ៊ូសបេក ភាសាបេងហ្គាល់ ភាសាឡាវ ភាសាម៉ាឡេ
** អាស្រ័យតាមទំហំអេក្រង់កុំព្យូទ័រ អេក្រង់នៃលំហាត់ និងសំណួរដែលបង្ហាញឡើងជាភាសាអ្នក នឹងត្រូវបានបង្ហាញដោយតម្រៀបទន្ទឹមគ្នា។

ព័ត៌មានដែលពាក់ព័ន្ធ
បើអ្នកចង់ដឹងលម្អិតអំពីការធ្វើតេស្តនៅលើអេក្រង់ សូម ចូលទៅមើលនៅក្នុងវីដេអូនេះ។

4. រចនាសម្ព័ន្ធរបស់ការប្រលង

នៅក្នុងការប្រលងនេះ គេចែកជា៤ផ្នែកគឺ “អក្សរនិងវាក្យសព្ទ” “ការសន្ទនានិងវិធីនិយាយ” “ការស្ដាប់ ហើយយល់” និង “ការអាន ហើយយល់” ។ រចនាសម្ព័ន្ធនិងគោលបំណងរបស់ការប្រលងនេះគឺមាននៅក្នុងតារាងទី១ខាងក្រោម។

តារាងទី១ គោលបំណងនិងរចនាសម្ព័ន្ធរបស់ការប្រលង

ផ្នែក គោលបំណងរបស់ផ្នែក ប្រភេទ គោលបំណងរបស់ប្រភេទ
អក្សរនិងវាក្យសព្ទ(ប្រហែល១២សំណួរ) វាស់ស្ទង់សមត្ថភាព ប្រើពាក្យជាលក្ខណៈមូលដ្ឋាន ឬការ អានភាសាជប៉ុនដែលត្រូវប្រើក្នុងជីវភាពប្រចាំថ្ងៃ ។ អត្ថន័យនៃពាក្យ សួរអត្ថន័យនៃពាក្យ
របៀបប្រើពាក្យ សួរពីវិធីប្រើពាក្យ
របៀបអានកាន់ជិ សួរដោយប្រើអក្សរហ៊ី រ៉ាហ្កាណាទៅលើពាក្យដែលសរសេរដោយអក្សរកាន់ជិ
អត្ថន័យនិងរបៀបប្រើកាន់ជិ សួរពីរបៀបប្រើនិងអត្ថន័យនៃពាក្យដែលសរសេរដោយអក្សរកាន់ជិ
ការសន្ទនានិងវិធីនិយាយ (ប្រហែល១២សំណួរ) វាស់ស្ទង់សមត្ថភាព ប្រើសំនួនវោហាសព្ទ និងវេយ្យាករណ៍ដែលចាំបាច់ប្រើក្នុងជីវភាពប្រចាំថ្ងៃ ។ វេយ្យាករណ៍ តើអាចប្រើវេយ្យាករណ៍ឲ្យសមស្របទៅតាម បរិបទសន្ទនាដែរឬទេ?
វិធីនិយាយ តើអាចប្រើសំនួនវោហាសព្ទឲ្យសមស្របទៅតាមបរិបទសន្ទនាដែរឬទេ?
ការស្ដាប់ ហើយយល់ (ប្រហែល១២សំណួរ) វាស់ស្ទង់សមត្ថភាពដែលអាច យល់អត្ថន័យតាមរយៈ ការស្តាប់ការសន្ទនានិងការណែនាំនៅក្នុងបរិបទជីវភាពប្រចាំថ្ងៃ។ ការយល់អត្ថន័យ(ការសន្ទនា) តើអ្នក អាចយល់ពីអត្ថន័យក្រោយពីស្តាប់ព្រឹត្តិការណ៍និងព័ត៌មានក្នុងសង្គមបានដែរឬទេ?
ការយល់អត្ថន័យ (ការសន្ទនានៅឯហាងលក់ឥវ៉ាន់ឬកន្លែងសាធារណៈ) តើអ្នក អាចយល់ អត្ថន័យក្រោយពីស្តាប់ការសន្ទនាដូចជា ក្នុងហាងនិងស្ថាប័នសាធារណៈដែរឬទេ?
ការយល់អត្ថន័យ(ស្តាប់ការណែនាំឬសេចក្តីប្រកាស) តើអ្នកអាច អាចយល់អត្ថន័យក្រោយពីការស្តាប់ការជូនដំណឹងឬសេចក្តីណែនាំតាមរយៈការផ្សាយជាសំឡេងដែរឬទេ?
ការអាន ហើយយល់ (ប្រហែល១២សំណួរ) វាស់ស្ទង់សមត្ថភាពដែលអាច យល់តាមរយៈការអានសំបុត្រ សេចក្តីជូនដំណឹង និងការពន្យល់ជាដើមនៅក្នុងជីវភាពប្រចាំថ្ងៃ ។ ការយល់អត្ថន័យ តើអ្នក អាចយល់អត្ថន័យក្រោយពីការអានសារឬសំបុត្រខ្លីៗងាយៗបានដែរឬទេ?
ការស្វែងរកព័ត៌មាន តើគាត់អាចស្វែងរកព័ត៌មានសំខាន់ៗតាមរយៈការបិទប្រកាសនៅទីសាធារណៈបានដែរឬទេ?

សំណួរសរុបមានប្រហែល៥០សំណួរ ហើយពេលវេលាប្រលងគឺ៦០នាទី។ មិនមានការកំណត់ពេលវេលាឆ្លើយសំណួរនៅតាមផ្នែកនីមួយៗទេ។ ឲ្យតែនៅក្នុងផ្នែកតែមួយ អ្នក អាចពិនិត្យឡើងវិញនិងឆ្លើយឡើងវិញបានទោះពេលណាក៏ដោយ។ ប៉ុន្តែ បើអ្នកប្តូរទៅផ្នែកបន្ទាប់ ហើយ អ្នកមិនអាចត្រលប់មកផ្នែកមុននេះដើម្បីឆ្លើយសំណួរម្ដងទៀតបានទេ។ ម្យ៉ាងទៀត នៅត្រង់ផ្នែកការស្តាប់ហើយយល់ អ្នកមិនអាចត្រលប់ ទៅសំណួរមុន ដើម្បីពិនិត្យឡើងវិញនិងឆ្លើយម្ដងទៀត បានទេ។

5. កម្រិតសមត្ថភាពភាសាជប៉ុនដែលត្រូវធ្វើការវិនិច្ឆ័យ

ធ្វើការវិនិច្ឆ័យកម្រិតសមត្ថភាពភាសាជប៉ុន ជាបីកម្រិត

តាមរយៈការប្រឡងនេះ គេធ្វើការវិនិច្ឆ័យថា តើភាសាជប៉ុនរបស់អ្នកប្រឡងមានកម្រិត A1, A2.1 ឬ A2.2 (A2) ណាមួយឬទេ ដោយផ្អែកលើគោលការណ៍យោងរួមនៃភាសាអឺរ៉ុប (CEFR: Common European Framework of Reference for Languages: Learning, teaching, assessment)Open in new window ព្រមទាំង "ស្តង់ដារ JF សម្រាប់ការអប់រំភាសាជប៉ុនExternal site" (ស្តង់ដារ JF) និង "ក្របខ័ណ្ឌសម្រាប់ការអប់រំភាសាជប៉ុនOpen in new window"។

ក្នុងចន្លោះពិន្ទុពី 10 ដល់ 250 ពិន្ទុ ពិន្ទុពី 145 ដល់ 174 ត្រូវបានវិនិច្ឆ័យថា ជាកម្រិត A1, ពិន្ទុពី 175 ដល់ 199 ត្រូវបានវិនិច្ឆ័យថា ជាកម្រិត A2.1 និងពិន្ទុពី 200 ដល់ 250 ត្រូវបានវិនិច្ឆ័យថា ជាកម្រិត A2.2 (A2)។ A2.1 បង្ហាញថាលោកអ្នកបានឈានដល់កម្រិត A1 ហើយកំពុងរីកចម្រើនឆ្ពោះទៅរកកម្រិត A2.2 (A2)។

*រហូតដល់ខែកក្កដា ឆ្នាំ 2026 ការប្រឡង JFT-Basic អាចវាស់ស្ទង់បានតែ A2.2 (A2) ប៉ុណ្ណោះ ប៉ុន្តែចាប់ពីខែសីហា ឆ្នាំ 2026 ទៅ អាចវាស់ស្ទង់ A1 និង A2.1 ថែមទៀតផងដែរ។

កម្រិតសមត្ថភាពភាសាជប៉ុនដែល JFT-Basic បានធ្វើការវិនិច្ឆ័យ
រូបភាពទី៤ កម្រិតសមត្ថភាពភាសាជប៉ុនដែល JFT-Basic បានធ្វើការវិនិច្ឆ័យ

ការប្រឡងនេះមានសំណួរដែលផ្អែកលើកម្រិត A1-A2 នៃ Can-do ដែលផ្អែកលើ CEFROpen in new window និង ស្ដង់ដារ JFExternal site ហើយធ្វើការវាស់វែងយ៉ាងទូលំទូលាយនូវសមត្ថភាពភាសាជប៉ុនចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទង ក្នុងជីវភាពរស់នៅទូទៅនៃផ្នែកទាំង៤ ដែលមាន "ពាក្យនិងវាក្យស័ព្ទ" "ការសន្ទនានិងការរៀបចំជាឃ្លា" "ការស្ដាប់និងយល់" "ការអាននិងយល់"។ ស្ដីពីកម្រិតនៃ A1 និង A2 សូមមើលតារាងទី 2 ។

តារាងទី២ កម្រិតនៃការប្រឡង
កម្រិត Can-do
A2
  • អាចយល់នូវសំនួនវោហាសព្ទ និងប្រយោគដែលគេប្រើជាញឹកញាប់ទាក់ទងនឹងព័ត៌មានការងារ តំបន់ជិតខាង ការទិញអីវ៉ាន់ ព័ត៌មានទាក់ទងនឹងគ្រួសារនិងព័ត៌មានផ្ទាល់ខ្លួនដែលមានលក្ខណៈមូលដ្ឋានបំផុត។
  • អាចធ្វើការផ្លាស់ប្តូរព័ត៌មានដែលប្រើប្រាស់ប្រចាំថ្ងៃ បានយ៉ាងងាយស្រួល។
  • អាចពន្យល់រឿងរ៉ាវដែលនៅជុំវិញខ្លួនដែលចាំបាច់ដូចជាប្រវត្តិរបស់ខ្លួនដោយប្រើនូវពាក្យងាយៗ ។
A1
  • អាចប្រើប្រាស់និងអាចយល់ពីការប្រើពាក្យជាមូលដ្ឋានជាមួយនិងសំនួនវោហាសព្ទ ដែលប្រើជាញឹកញាប់ដើម្បីអាចបំពេញតម្រូវការជាក់លាក់។
  • អាចសួរ អាចឆ្លើយទៅនឹងព័ត៌មានផ្ទាល់ខ្លួនដូចជា អីវ៉ាន់ជាប់ខ្លួន តើស្គាល់អ្នកណាខ្លះ តើស្នាក់នៅឯណា ហើយក៏អាចណែនាំពីខ្លួនឯងនិងអ្នកដទៃបាន។
  • ប្រសិនបើដៃគូ និយាយច្បាស់ៗហើយយឺតៗ អ្នក អាចធ្វើការផ្លាស់ប្តូរយោបល់និងជួយគ្នាទៅវិញទៅមកបានយ៉ាងងាយ។

>កម្រិតយោងរួមនៃCEFR : ការវាស់កម្រិតជារួម

6. ការជូនដំណឹងអំពីលទ្ធផលប្រលង

លទ្ធផលប្រលងនេះនឹងត្រូវបានជូនដំណឹងទៅបេក្ខជនប្រលងដូចខាងក្រោមនេះ

ថ្ងៃប្រលង
ពិន្ទុសរុបនិងលទ្ធផលវិនិច្ឆ័យនឹងត្រូវបង្ហាញនៅលើអេក្រង់ពេលប្រលងចប់ភ្លាមៗ។
ក្រោយពេលប្រលងចាប់អំឡុងពេល៥ថ្ងៃនៃថ្ងៃធ្វើការ
លិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យជាផ្លូវការត្រូវបានផ្សាយក្នុងគេហទំព័ររបស់ PrometricOpen in new window ដូច្នេះសូមលោកអ្នកចូលមើលក្នុងនោះ។ ក្នុងករណីដែលត្រូវការលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យជាក្រដាស សូមព្រីនចេញសម្រាប់ប្រើ។

នៅក្នុងលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ មានបង្ហាញពិន្ទុសរុបរបស់លោកអ្នក និងលទ្ធផលនៃការវិនិច្ឆ័យដោយផ្អែកលើពិន្ទុនោះ។ ពិន្ទុសរុបមិនមែនជាពិន្ទុដែលបានពីចំនួនចម្លើយត្រឹមត្រូវផ្ទាល់នោះទេ ប៉ុន្តែជាពិន្ទុដែលត្រូវបានគណនាទៅតាមមាត្រដ្ឋានចាត់ចែងដោយប្រើស្ថិតិ។ ពិន្ទុសរុបគឺអាចមានពី 10 ទៅ 250 ពិន្ទុ ហើយពិន្ទុពី 145 ទៅ 174 ត្រូវបានចំណាត់ថ្នាក់ជា A1, ពិន្ទុពី 175 ទៅ 199 ត្រូវបានចំណាត់ថ្នាក់ជា A2.1 ហើយពិន្ទុពី 200 ទៅ 250 ត្រូវបានចំណាត់ថ្នាក់ជា A2.2 (A2)។ ក្នុងករណីដែលបានទទួលពិន្ទុទាបជាង 145 គេនឹងមិនបង្ហាញនូវលទ្ធផលនៃការវិនិច្ឆ័យនោះទេ តែនឹងត្រូវបានបង្ហាញជាសញ្ញាផ្កាយ (*)។ លើសពីនេះ ក៏មានការបង្ហាញអំពីអត្រាចម្លើយត្រឹមត្រូវសម្រាប់ផ្នែកនីមួយៗផងដែរ។

រូបភាពនៃលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ
រូបភាពទី ៥ រូបភាពនៃលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ

នៅក្នុងទំព័រទី 2 នៃលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ មានការពន្យល់អំពីវិធីសាស្រ្តសម្រាប់កំណត់កម្រិតសមត្ថភាពភាសាជប៉ុន។ ស្ដីពីព័ត៌មានលម្អិត សូមមើល "5. កម្រិតសមត្ថភាពភាសាជប៉ុនដែលត្រូវធ្វើការវិនិច្ឆ័យ"។

7. ឯកសារពន្យល់ពីការប្រលង

នេះជាឯកសារ សរុបខ្លឹមសារពីខាងលើមកដើម្បីឲ្យលោកអ្នកយល់ដឹងពីលក្ខណៈទូទៅរបស់ JFT-Basic។
(ជាភាសាជប៉ុននិងភាសាអង់គ្លេស) សូមទាញយកមកប្រើប្រាស់ដោយសេរី។

ឯកសារពន្យល់ពីការប្រលង (PDF: 2.2MB)

Back to top