Skip to main content

ការប្រលងជាក្រុម

  • * ករណីប្រលងនៅប្រទេសជប៉ុន មិនអាចកក់ការប្រលងជាក្រុមបានទេ ប៉ុន្តែក្រុមហ៊ុន/ក្រុមអាចប្រើប្រាស់Voucher ExpressOpen in new windowធ្វើការទិញបង្កាន់ដៃផ្តុំគ្នាបាន
  • * ការចុះឈ្មោះជាក្រុមប្រហែលជាមិនត្រូវបានទទួលយកនៅក្នុងប្រទេសមួយចំនួនទេ។ សម្រាប់ព័ត៌មានលម្អិត សូមមើលគេហទំព័រ ចុះឈ្មោះPrometric។
    គេហទំព័រ ចុះឈ្មោះPrometric
រូបភាពនៃការធ្វើការកក់ជាក្រុមនៅលើគេហទំព័រ

អ្នកទទួលបន្ទុកនៃក្រុម ត្រូវទាញយកទម្រង់ដាក់ពាក្យជាក្រុមពីទំព័រដាក់ពាក្យជាក្រុមនៅក្នុងគេហទំព័រក្រុមហ៊ុនPrometricOpen in new window

រូបភាពនៃការធ្វើការកក់ជាក្រុមនៅលើគេហទំព័រ

ផ្ញើអ៊ីមែលនូវទម្រង់ទៅកាន់ការិយាល័យដាក់ពាក្យជាក្រុមរបស់ក្រុមហ៊ុនPrometric
អាសយដ្ឋានអ៊ីមែល :groupreg@prometric.com (នៅពេលផ្ញើ សូមប្តូរសញ្ញា@ទំហំអក្សរធំទៅជាសញ្ញា@ទំហំអក្សរពាក់កណ្តាល។)

រូបភាពនៃការធ្វើការកក់ជាក្រុមនៅលើគេហទំព័រ

ទទួលបានចម្លើយតបអនុញ្ញាតឬអត់ចំពោះការដាក់ពាក្យ ពីការិយាល័យដាក់ពាក្យជាក្រុម

ករណីបានការអនុញ្ញាត

ករណីមិនបានការអនុញ្ញាត

កែសម្រួលថ្ងៃនិងចំនួនមនុស្សឡើងវិញ

ទិញបង្កាន់ដៃ
(ទិញដោយបង់ជាសាច់ប្រាក់នៅកន្លែងលក់បង្កាន់ដៃឬ ទិញដោយបង់តាមប័ណ្ណឥណទានតាមរយៈVoucher Express) * បង្កាន់ដៃគឺជាលេខដែលចាំបាច់សម្រាប់ការដាក់ពាក្យប្រលង។ វានឹងត្រូវបានចេញជូននៅពេលបង់ថ្លៃប្រលង។ បង្កាន់ដៃមានរយៈពេលកំណត់សុពលភាព។ *Voucher Express គឺជាគេហទំព័រដែលអាចបញ្ជាទិញបង្កាន់ដៃតាមអនឡាញ។ ដើម្បីប្រើប្រាស់ ចាំបាច់ត្រូវស្នើសុំគណនីជាមុនសិន។ វាត្រូវចំណាយពេលយ៉ាងយូរ5ថ្ងៃនៃថ្ងៃធ្វើការមុននឹងអាចចាប់ផ្តើមប្រើប្រាស់។

បង្កើតបញ្ជីបេក្ខជនប្រលងដោយទម្រង់ដែលទទួលបានពីការិយាល័យដាក់ពាក្យជាក្រុម ហើយផ្ញើទៅឲ្យបានយ៉ាងយូរត្រឹមមុនថ្ងៃគ្រោងប្រលង15ថ្ងៃនៃថ្ងៃធ្វើការត្រឹមពេលថ្ងៃត្រង់(មុន16ថ្ងៃនៃថ្ងៃធ្វើការត្រឹមពេលថ្ងៃត្រង់ បើថ្ងៃគ្រោងប្រលងជាថ្ងៃសៅរ៍អាទិត្យ) * បេក្ខជនប្រលងចាំបាច់ត្រូវទទួលបានIDរបស់Prometric។ ចំពោះការទទួលបានIDរបស់Prometricសូមមើលគេហទំព័រកក់ការប្រលង។Open in new window
ប្រសិនបើបញ្ជីបេក្ខជនប្រលងមានចំណុចខ្វះខាត នោះមិនអាចកក់ការប្រលងបានទេ។

ទទួលការជូនដំណឹងពីការបញ្ចប់ការចុះឈ្មោះព័ត៌មានបេក្ខជនប្រលង និងលិខិតបញ្ជាក់សម្រាប់បេក្ខជនប្រលង(Confirmation letter) ពីការិយាល័យដាក់ពាក្យជាក្រុម * ការផ្លាស់ប្តូរឬរំសាយបេក្ខជនប្រលងក្រោយពេលបញ្ចប់ការចុះឈ្មោះ គឺមិនអាចធ្វើទៅបានទេ

ចែកលិខិតបញ្ជាក់ឲ្យបេក្ខជនប្រលងម្នាក់ៗ

បេក្ខជនប្រលងមុនពេលប្រលង ត្រូវពិនិត្យលំដាប់លំដោយនៅថ្ងៃប្រលងOpen in new window

បេក្ខជនប្រលងធ្វើការប្រលងតាមពេលវេលានិងមណ្ឌលប្រលងដែលមានសរសេរលើលិខិតបញ្ជាក់

នៅថ្ងៃប្រលង ក្រោយចប់ការប្រលង លទ្ធផលប្រលង(ពិន្ទុសរុបនិងលទ្ធផលវិនិច្ឆ័យ)នឹងត្រូវបានបង្ហាញលើអេក្រង់កុំព្យូទ័រ ហេតុនេះបេក្ខជនប្រលងត្រូវពិនិត្យរៀងៗខ្លួន

ក្នុងពេល5ថ្ងៃនៃថ្ងៃធ្វើការក្រោយពេលប្រលង លិខិតបញ្ជាក់លទ្ធផលការប្រលងនឹងមានចេញជូននៅលើគេហទំព័រកក់ការប្រលង ហេតុនេះបេក្ខជនត្រូវពិនិត្យដោយឡុកអ៊ីនចូលគេហទំព័រកក់ការប្រលងរៀងៗខ្លួន

ម៉ឺនុយផ្សេងទៀតនៃ លំដាប់លំដោយនៃការប្រលង

Back to top