គន្លឹះនៃការសិក្សា

នៅទីនេះ យើងនឹងណែនាំឯកសារសិក្សាដែលមានប្រយោជន៍សម្រាប់ការត្រៀមប្រលងJFT-Basic។ ឯកសារទាំងអស់គឺឥតគិតថ្លៃ ហេតុនេះសូមប្រើប្រាស់សម្រាប់ការសិក្សាភាសាជប៉ុន។

អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅExternal link

សៀវភៅវគ្គភាសាជប៉ុន "អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ" គឺជាឯកសារសិក្សាសម្រាប់បង្កើនសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាជប៉ុនបែបមូលដ្ឋានដែលនឹងចាំបាច់សម្រាប់ជនបរទេសនៅក្នុងការរស់នៅនិងបំពេញការងារនៅប្រទេសជប៉ុន។
សៀវភៅនេះលើកឡើងនូវស្ថានភាពនិងប្រធានបទផ្សេងៗដែលត្រូវនឹងការរស់នៅប្រទេសជប៉ុន ហើយជួយឲ្យអាចសិក្សាអំពីការប្រាស្រ័យទាក់ទងដែលអាចនឹងប្រើប្រាស់ជាក់ស្តែងដោយមានប្រសិទ្ធភាព។ គោលបំណងសិក្សារបស់មេរៀននីមួយត្រូវបានបង្ហាញជាទម្រង់Can-do(អាចធ្វើបាន) ហើយបញ្ជាក់ច្បាស់ពីអ្វីដែលនឹង "អាចធ្វើបាន" ដោយការសិក្សាមេរៀននោះ។

អ ៊ីរ ៉ូដ៉ូរ៊ី ភាសាជប នសម្រាប់ជ៊ីវភាពរស់នៅ
កម្រិតជាគោលដៅ
A1, A2
ភាសាដែលប្រើពន្យល់
អង់គ្លេស ជប៉ុន ចិន ម៉ុងហ្គោល ឥណ្ឌូនេស៊ី ខ្មែរ ថៃ វៀតណាម មីយ៉ាន់ម៉ា នេប៉ាល់ អ៊ុយបេគីស្ថាន បេងហ្កាល់ ឡាវ និងផ្សេងទៀត
បញ្ជីនៃភាសាបកស្រាយសម្រាប់ "អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ"Exgternal link

វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORIExgternal link

វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORIគឺជាវគ្គសិក្សាដើម្បីទទួលបានសមត្ថភាពភាសាជប៉ុនដ៏ទូលំទូលាយ ផ្អែកលើសៀវភៅវគ្គសិក្សា "អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ”។ ជាមួយនឹង “មាតិកាការសិក្សា” អ្នកអាចរៀនភាសាជប៉ុនបែបអន្តរកម្មដែលចាំបាច់សម្រាប់ស្ថានភាពរស់នៅប្រចាំថ្ងៃក្នុងប្រទេសជប៉ុនដោយប្រើវីដេអូជាដើម ហើយជាមួយនឹង “មាតិកាការអនុវត្តន៍” អ្នកអាចអនុវត្តម្តងហើយម្តងទៀតនៅកន្លែងដែលអ្នកគិតថាអ្នកមិនមានទំនុកចិត្តដូចជាអក្សរកាន់ជិនិងវេយ្យាករណ៍ជាដើម។
ដោយសារអាចប្រើបានលើទូរសព្ទស្មាតហ្វូន កុំព្យូទ័រ ថាប្ល៊ែត អ្នកអាចសិក្សាភាសាជប៉ុនគ្រប់ពេលនិងគ្រប់ទីកន្លែងនៅពេលទំនេរ។

កម្រិតជាគោលដៅ
A1, A2
ភាសាដែលប្រើពន្យល់
អង់គ្លេស ជប៉ុន ចិន ម៉ុងហ្គោល ឥណ្ឌូនេស៊ី ខ្មែរ ថៃ វៀតណាម មីយ៉ាន់ម៉ា នេប៉ាល់ បេងហ្កាល់ ឡាវ
Logo of IRODORI Japanese Online Course click to this page

ការសិក្សាភាសាជប៉ុនតាមប្រព័ន្ធអេឡិចត្រូនិចJF មិណាតុExternal link

នេះជាវ៉ិបសាយសិក្សាភាសាជប៉ុនរបស់មូលនិធិជប៉ុនដែលផ្តល់នូវវគ្គសិក្សាភាសាជប៉ុនតាមអនឡាញជាច្រើនប្រភេទ។ តាមរយៈការចុះឈ្មោះ លោកអ្នកនឹងអាចសិក្សាភាសាជប៉ុនដោយប្រើប្រាស់អ៊ីនធើណិតនៅគ្រប់ពេលនិងគ្រប់ទីកន្លែង។ ក្រៅពីនេះក៏មានតំណទៅកាន់គេហទំព័រនិងកម្មវិធីប្រើប្រាស់សម្រាប់សិក្សាភាសាជប៉ុនដទៃទៀតផងដែរ។

សម្រាប់អ្នកបង្រៀនភាសាជប៉ុន

មូលនិធិជប៉ុនបានបង្កើត "JF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុន" ដែលពណ៌នាពីសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាជប៉ុនកម្រិតមូលដ្ឋានដែលចាំបាច់សម្រាប់ជនបរទេសដែលភាសាជប៉ុនមិនមែនជាភាសាកំណើតឧទាហរណ៍ដូចជានៅពេលមកប្រទេសជប៉ុនដោយសិទ្ធិស្នាក់នៅ"សញ្ញាប័ត្រជំនាញ"ជាដើម នៅក្នុងស្ថានភាពនៃការរស់នៅប្រទេសជប៉ុន ដោយប្រើប្រាស់ឃ្លាCan-do(ទម្រង់បង្ហាញសមត្ថភាពបំពេញកិច្ចការ "អាចធ្វើ...") នៅឆ្នាំ2019។ វាត្រូវបានបង្កើតដោយផ្អែកលើគោលគំនិតនិងផ្នត់គំនិតនៃJFស្តង់ដារការអប់រំភាសាជប៉ុនដែលត្រូវបានបង្ហាញនៅឆ្នាំ2010 ហើយផ្សំឡើងពីចំណុចCan-doដែលសរុបទាំងកម្រិតA1និងA2មានចំនួន381។

សៀវភៅវគ្គភាសាជប៉ុន "អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ" បានលើកឡើងជាគោលដៅសិក្សាចំនួន341ពីក្នុងចំណោម "JF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុន" ។

Back to top