ប្រព័ន្ធជំនួយគាំទ្ររបស់មូលនិធិជប៉ុន

មូលនិធិជប៉ុនដែលជាអ្នករៀបចំការប្រលងJFT-Basic មិនត្រឹមតែបង្កើតនិងអនុវត្តការប្រលងប៉ុណ្ណោះទេ គឺក៏ផ្តល់ជំនួយគាំទ្រយ៉ាងទូលំទូលាយដើម្បីឲ្យអ្នកសិក្សាភាសាជប៉ុនអាចបង្កើនសមត្ថភាពភាសាជប៉ុនដែលចាំបាច់សម្រាប់ការរស់នៅនិងបម្រើការងារផងដែរ។

ការអភិវឌ្ឍនិងផ្សព្វផ្សាយនូវJF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុន និងឯកសារសិក្សាជាដើម

ការអភិវឌ្ឍនិងផ្សព្វផ្សាយនូវJF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុន និងឯកសារសិក្សាជាដើម មូលនិធិជប៉ុនបានបង្កើត "JF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុនExternal link" ដែលពណ៌នាពីសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាជប៉ុនកម្រិតមូលដ្ឋានដែលចាំបាច់សម្រាប់ជនបរទេសដែលភាសាជប៉ុនមិនមែនជាភាសាកំណើតឧទាហរណ៍ដូចជានៅពេលមកប្រទេសជប៉ុនដោយសិទ្ធិស្នាក់នៅ"សញ្ញាប័ត្រជំនាញ"ជាដើម នៅក្នុងស្ថានភាពនៃការរស់នៅប្រទេសជប៉ុន ដោយប្រើប្រាស់ឃ្លាCan-do(ទម្រង់បង្ហាញសមត្ថភាពបំពេញកិច្ចការ "អាចធ្វើ...") នៅឆ្នាំ2019។ ម្យ៉ាងទៀត ឯកសារសិក្សាភាសាជប៉ុនដែលកំណត់យក "JF Can-do ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុនExternal link" នេះ ជាគោលដៅនៃការសិក្សា គឺ​ "អ៊ិរ៉ុដុរិ ភាសាជប៉ុនសម្រាប់ការរស់នៅប្រទេសជប៉ុនExternal link" ។ ដោយសារតែឯកសារនេះអាចជួយឲ្យបង្កើនសមត្ថភាពភាសាជប៉ុនបែបអនុវត្តបានដោយស្ថិរភាពតាមរយៈការហ្វឹកហាត់ការស្តាប់និងសន្ទនាដែលប្រើឯកសារជាសំឡេង និងការហ្វឹកហាត់ការអានដែលប្រើឯកសារស្រដៀងគ្នានឹងរបស់ពិតជាដើម ហេតុនេះវាអាចប្រើប្រាស់បានយ៉ាងទូលំទូលាយសម្រាប់ទាំងការរៀនត្រៀមប្រលងJFT-Basic និងលោកអ្នកដែលសិក្សាភាសាជប៉ុនពីកម្រិតទើបចាប់ផ្តើមដល់កម្រិតដំបូង។

ការបណ្តុះបណ្តាលចំពោះគ្រូភាសាជប៉ុនដែលបង្រៀននៅទីតាំងផ្ទាល់

ដើម្បីគាំទ្រគម្រោងការអប់រំភាសាជប៉ុនដែលអនុវត្តចំពោះអ្នកដែលមកប្រទេសជប៉ុនដោយប្រើរបបសមត្ថភាពជំនាញជាក់លាក់ មូលនិធិជប៉ុនកំពុងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនភាសាជប៉ុននៅទីតាំងផ្ទាល់ចំពោះគ្រូភាសាជប៉ុនរបស់គ្រឹះស្ថានឬស្ថាប័នដែលធ្វើការអប់រំភាសាជប៉ុននេះ។

លើសពីនេះ យើងក៏បានអញ្ជើញគ្រូបង្រៀនភាសាជប៉ុនមកពីស្ថាប័ន និងអង្គភាពទាំងនេះមកកាន់ប្រទេសជប៉ុន ដើម្បីធ្វើ "ការបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាជប៉ុន (វិធីសាស្ត្រនៃការបង្រៀន) ដើម្បីទទួលយកបុគ្គលិកបរទេសExternal link" ដើម្បីបង្កើនសមត្ថភាពបង្រៀនភាសាជប៉ុនរបស់ពួកគេ និងពង្រឹងការយល់ដឹងអំពីបញ្ហានានា និងទិដ្ឋភាពសង្គម-វប្បធម៌របស់ជប៉ុន ក៏ដូចជា "ការបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាជប៉ុន ដើម្បីទទួលយកបុគ្គលិកបរទេស (ភាសាជប៉ុន)External link" ដើម្បីបង្កើនជំនាញភាសាជប៉ុនរបស់ពួកគេ និងពង្រឹងការយល់ដឹងអំពីបញ្ហានានា និងទិដ្ឋភាពសង្គម-វប្បធម៌របស់ជប៉ុន។

ជំនួយគាំទ្រសកម្មភាពទៅកាន់គ្រឹះស្ថានអប់រំភាសាជប៉ុននៅទីតាំងផ្ទាល់

ដើម្បីផ្តល់ជំនួយគាំទ្រទីកន្លែងសិក្សាភាសាជប៉ុនដែលចាំបាច់ដើម្បីការរស់នៅនិងបម្រើការងារ មូលនិធិជប៉ុនកំពុងធ្វើការផ្តល់ជំនួយគាំទ្រសកម្មភាពទៅកាន់គ្រឹះស្ថានអប់រំភាសាជប៉ុន។

មូលនិធិជប៉ុនក៏មានធ្វើការបញ្ជូនអ្នកឯកទេសភាសាជប៉ុនជាអាទិ៍ ទៅកាន់ប្រទេសដែលជាមុខសញ្ញា ដើម្បីពន្យល់ និងណែនាំអំពី JFT-Basic ធ្វើសិក្ខាសាលាដោយប្រើប្រាស់សម្ភារៈសិក្សាភាសាជប៉ុនដែលបង្កើតឡើងដោយមូលនិធិជប៉ុន និងធ្វើការសិក្សាស្រាវជ្រាវជាអាទិ៍ អំពីស្ថាប័នដែលជាមុខសញ្ញានៃជំនួយ។

មូលនិធិជប៉ុនក៏មានការផ្ដល់ជំនួយចំពោះស្ថាប័នអប់រំភាសាជប៉ុននៅក្រៅប្រទេសផងដែរ។ ស្ដីពីព័ត៌មានលម្អិត សូមមើលគេហទំព័ររបស់មូលនិធិជប៉ុនExternal link

Back to top