ចាប់ពីខែសីហា ឆ្នាំ2026 តទៅ នឹងអាចវិនិច្ឆ័យ JFT-Basic កម្រិត A1, A2.1 ផងដែរ

The Japan Foundation Test for Basic Japanese (JFT-Basic) គឺជា​ការប្រឡង​មួយដែល​វាស់ស្ទង់​សមត្ថភាព​ភាសាជប៉ុន​ដែលចាំបាច់​សម្រាប់​ការទំនាក់ទំនង​ក្នុងជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ជប៉ុន។ ចាប់ពី​ខែសីហា ឆ្នាំ2026 ទៅ បន្ថែមពីលើ​កម្រិត A2 បច្ចុប្បន្ន គេក៏នឹងអាចវាយតម្លៃកម្រិត A1 និង A2.1 ផងដែរ។

តាមរយៈការប្តូរនេះ ការធ្វើតេស្តនេះនឹងអាចវិនិច្ឆ័យថា តើបេក្ខជនមានសមត្ថភាពកម្រិត A1, A2.1 ឬ A2.2 (A2) នៅក្នុងក្របខ័ណ្ឌ the Common European Framework of Reference for Languages: Learning, teaching, assessment ​(CEFR), "ស្តង់ដារ អប់រំភាសាជប៉ុនរបស់មូលនិធិជប៉ុន" និង "ស៊ុមយោងសម្រាប់ការអប់រំភាសាជប៉ុន"។ នេះមានន័យថា ការធ្វើតេស្តនេះក៏អាចប្រើក្នុងការវិនិច្ឆ័យកម្រិតភាសាជប៉ុន មិនត្រឹមតែសម្រាប់ប្រព័ន្ធជំនាញជាក់លាក់ (ពលករជំនាញកម្រិត 1) ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រើសម្រាប់ប្រព័ន្ធ Employment for Skill Development Program ដែលនឹងចាប់ផ្ដើមដំណើរការពីខែ មេសា ឆ្នាំ2027 ខាងមុខនេះដែរ។

កម្រិតភាសាជប៉ុនដែល JFT-Basic វិនិច្ឆ័យ

  A1 A2.1 A2.2(A2)
រហូតដល់ខែកក្កដា ឆ្នាំ2026
ពីខែសីហា ឆ្នាំ2026 ទៅ
កម្រិតភាសាជប៉ុនដែល JFT-Basic វិនិច្ឆ័យ

រហូតដល់ខែកក្កដា ឆ្នាំ2026 A2.2 (A2) គឺស្មើនឹង A2
A2.1 បញ្ជាក់ថា អ្នកនេះមានសមត្ថភាពកម្រិត A1 ហើយកំពុងស្ថិតក្នុងដំណាក់កាលសិក្សាឆ្ពោះទៅរកកម្រិត A2.2 (A2)។

គំរូនៃលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ

ស្ដីពីពិន្ទុក្នុងចន្លោះពី 10 ទៅ 250 បើសិនជាបានពិន្ទុពី 145 ទៅ 174 នឹងត្រូវចាត់ថ្នាក់ថា កម្រិត A1 ហើយបើសិនជាបានពិន្ទុពី 175 ទៅ 199 គឺកម្រិត A2.1 ហើយបើសិនជាបានពិន្ទុពី 200 ទៅ 250 គឺកម្រិត A2.2 (A2)។
ក្នុងករណីដែលបានពិន្ទុក្រោម 145 គេមិនវាយតម្លៃទេ គ្រាន់តែបង្ហាញជាសញ្ញា "*" ។

គំរូនៃលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ

Q&A

Q : តើបែបផែន ឬរចនាសម្ព័ន្ធនៃការប្រលង ឬកម្រិតនៃសំណួរក្នុងការប្រលង មានការប្រែប្រួលឬទេ ?
A : ទេ មិនប្រែប្រួលទេ។
ស្ដីពីព័ត៌មានលម្អិតនៃបែបផែន ឬរចនាសម្ព័ន្ធនៃការប្រលង និងកម្រិតនៃសំណួរក្នុងការប្រលង សូមមើលគេហទំព័រ អំពី JFT-Basic ផ្នែក 3. បែបផែននៃការប្រលង, 4. រចនាសម្ព័ន្ធរបស់ការប្រលង, និង 5. ការចង្អុលបង្ហាញអំពីកម្រិត
តើអាចប្រើលទ្ធផលនៃការវាយតម្លៃ A1 និង A2.1 នៅពេលណាខ្លះ ?
A : នៅក្នុងប្រព័ន្ធ Employment for Skill Development Program ជាគោលការណ៍ នៅពេលចាប់ផ្តើមការងារ គេតម្រូវឲ្យមានកម្រិតជំនាញភាសាជប៉ុនស្មើ ឬខ្ពស់ជាង A1 ។ លទ្ធផលនៃការវាយតម្លៃ A1 អាចប្រើបាននៅពេលបំពេញនីតិវិធីដាក់ពាក្យសុំលក្ខណៈសម្បត្តិនៃការស្នាក់នៅ "Employment for Skill Development" សម្រាប់មកធ្វើការនៅប្រទេសជប៉ុន។
A2.1 គឺជាកម្រិតជំនាញភាសាជប៉ុនដែលកំណត់រវាង A1 និង A2.2 (A2)។ គេរំពឹងទុកថា លទ្ធផលនៃការវាយតម្លៃ A2.1 អាចប្រើបានជាពិសេសដើម្បីបញ្ជាក់ល័ក្ខខ័ណ្ឌសម្រាប់ការផ្លាស់ប្តូរការងារក្នុងប្រព័ន្ធ Employment for Skill Development Program ដោយស្ម័គចិត្ត។
លើសពីនេះ អាចមានការទាមទារឱ្យមានកម្រិតជំនាញភាសាជប៉ុនបន្ថែមទៀត ទៅតាមវិស័យឧស្សាហកម្មនៃប្រព័ន្ធ Employment for Skill Development Program នៅពេលចាប់ផ្តើមការងារ ឬនៅពេលចង់ផ្លាស់ប្តូរការងារដោយស្ម័គ្រចិត្តក៏មានដែរ (បច្ចុប្បន្ននេះ កំពុងពិចារណា)។
ស្ដីពីសេចក្ដីពន្យល់អំពីប្រព័ន្ធ Employment for Skill Development Program សូមចូលមើល គេហទំព័ររបស់ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុនOpen in new window
Q : តើលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យដែលបានទទួលត្រឹមខែកក្កដា ឆ្នាំ2026 អាចប្រើបានពីខែសីហា ឆ្នាំ2026 ដែរឬទ?
A: អាចប្រើបាន។ បើសិនជាអ្នកបានប្រលងមុន ឬត្រឹមខែកក្កដា ឆ្នាំ2026 ហើយបានទទួលពិន្ទុសរុបស្មើ ឬខ្ពស់ជាងស្ដង់ដារវិនិច្ឆ័យ (200ពិន្ទុ) អ្នកអាចប្រើវាដើម្បីបញ្ជាក់ថា ភាសាជប៉ុនរបស់អ្នកមានកម្រិត A2.2 (A2)។
ប្រសិនបើអ្នកត្រូវការបញ្ជាក់ថា តើភាសាជប៉ុនរបស់អ្នកមានកម្រិត A1 ឬ A2.1 ដើម្បីដាក់ពាក្យសុំលក្ខណៈសម្បត្តិជា "Employment for Skill Development" ឬសម្រាប់គោលបំណងផ្សេងទៀត សូមប្រលងពីខែសីហា ឆ្នាំ 2026 ដែលជាពេលដែលគេសរសេរបញ្ជាក់ជាផ្លូវការ អំពីការវាយតម្លៃ A1 និង A2.1 នៅក្នុងលិខិតជូនដំណឹងអំពីលទ្ធផលនៃការវិនិច្ឆ័យ។
Q : តើខ្ញុំគួរសិក្សាយ៉ាងណាដែរ ដើម្បីឱ្យបានទទួលនូវសមត្ថភាព A1 ឬ A2.1?
A: សៀវភៅសិក្សា អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅOpen in new window និង វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORIOpen in new window គឺជាសម្ភារៈសិក្សាដែលត្រូវបានរៀបចំឡើងដើម្បីជួយអ្នករៀនទទួលបានជំនាញភាសាជប៉ុនដែលត្រូវការសម្រាប់ការទំនាក់ទំនងក្នុងស្ថានភាពជីវិតប្រចាំថ្ងៃនៅប្រទេសជប៉ុន ដោយប្រើគោលបំណងសិក្សា Can-do។
វិញ្ញាសារនៃការប្រលង JFT-Basic រួមទាំង Can-do ក៏ត្រូវបានតាក់តែងដោយលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃដែរ។
ដូច្នេះ ការសិក្សាជាមួយ "អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ" និង "វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORI" និងការសម្រេចបាននូវ Can-do នឹងជួយអ្នកឱ្យត្រៀមសម្រាប់ការប្រលង JFT-Basic។
លើសពីនេះ "ខ្លឹមសារសិក្សា" នៃ "វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORI" មាន"សំណួរដើម្បីរៀនសាឡើងវិញ" ដូចជា សំណួរស្ដីពី "ពាក្យ" "ខាន់ជី" "វេយ្យាករណ៍" "ឃ្លា" "ការស្តាប់" និង "អំណាន" ដែលស្រដៀងគ្នាទៅនឹងផ្នែក ឬប្រភេទសម្រាប់ការប្រលង JFT-Basic។
នៅក្នុងខ្លឹមសារនៃ "លំហាត់" អ្នកអាចហាត់អំពី "ពាក្យ" "ខាន់ជី" "វេយ្យាករណ៍" "ឃ្លា" បាន។
ដូច្នេះហើយ នៅក្នុង "វគ្គសិក្សាភាសាជប៉ុនតាមអនឡាញ IRODORI" អ្នកអាចហាត់អនុវត្តជាក់ស្ដែង ដូច្នេះសូមប្រើប្រាស់វាឱ្យមានប្រយោជន៍ក្នុងការត្រៀមប្រលង JFT-Basic។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រស្ដីពី "គន្លឹះនៃការសិក្សា" ដែលមានប្រយោជន៍សម្រាប់ត្រៀមប្រលង JFT-Basic។
នៅក្នុងនោះ ក៏មានសំណួរគំរូOpen in new window ដែលស្រដៀងគ្នានឹងវិញ្ញាសារដែលចេញក្នុងការប្រលងជាក់ស្ដែងដែរ ដូច្នេះអ្នកអាចយល់ដឹងអំពី JFT-Basic បាន។

តារាងកាលបរិច្ឆេទធ្វើតេស្ដ JFT-Basic ២០២៦~២០២៧ (PDF:226KB)Open in new window

Back to top